នាយកដ្ឋានកិច្ចការទូទៅ

នាយកដ្ឋានកិច្ចការទូទៅមានភារកិច្ចដូចខាងក្រោម÷
• គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន
• សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការរៀបចំផែនការរបស់វិទ្យាស្ថាន
• រៀបចំកម្មវិធីការងារប្រចាំថ្ងៃនិងប្រចាំសប្តាហ៍ជូនប្រធានវិទ្យាស្ថាន
• តាមដាននិងសម្របសម្រួលការអនុវត្តការងារ របស់នាយកដ្ឋានជំនាញនានារបស់វិទ្យាស្ថាន
• រាយការណ៍ព័ត៌មានដែលពាក់ព័ន្ធនិងវិទ្យាស្ថានជូនថ្នាក់ដឹកនាំវិទ្យាស្ថាន
• សម្របសម្រួលរាល់សកម្មភាពរដ្ឋបាលរបស់វិទ្យាស្ថានជាមួយ រ.ប.ស.ក. និងក្រសួង ស្ថាប័នពាក់ព័ន្ធ
• គ្រប់គ្រងសារពើភណ្ឌក្នុងវិទ្យាស្ថាន
• រៀបចំនិងបូកសរុបរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំរបស់វិទ្យាស្ថាន
• សហការជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស របស់វិទ្យាស្ថាន ការបោះពុម្ពផ្សាយ ការងារព័ត៌មាន ការរៀបចំវេទិការវិទ្យាសាស្ត្រនានា ការតម្កល់ឯកសារ និងកិច្ចការបណ្ណាល័យរបស់វិទ្យាស្ថាន
• រៀបចំនិងទទួលបដិសណ្ឋារកិច្ចភ្ញៀវជាតិនិងអន្តរជាតិ
• អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានប្រគល់ជូន។