នាយកដ្ឋានគណិតវិទ្យានិងស្ថិតិ

១- អំពីនាយកដ្ឋាន

នាយកដ្ឋានគណិតវិទ្យានិងស្ថិតិ ជានាយកដ្ឋានស្រាវជ្រាវមួយក្នុងចំណោមនាយកដ្ឋានទាំង៦នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា។ នាយកដ្ឋានគណិតវិទ្យានិងស្ថិតិមានមន្រ្តីចំនួន៨រូបដូចខាងក្រោម៖

លោក យឹម អាយុវឌ្ឍនៈវិជ្ជា

តំណាងប្រធាន (បេក្ខជនបណ្ឌិត)

តំណាងអនុប្រធាន (បេក្ខជនបណ្ឌិត)

សមាជិក (បេក្ខជនបណ្ឌិត)

លោក ម៉ុង ម៉ារ៉ា

សមាជិក (បណ្ឌិត)

សមាជិក (បរិញ្ញាបត្រជាន់ខ្ពស់)

សមាជិក (បេក្ខជនបណ្ឌិត)

សមាជិក (បេក្ខជនបណ្ឌិត)

សមាជិក (បរិញ្ញាបត្រជាន់ខ្ពស់)

នាយកដ្ឋានគណិតវិទ្យានិងស្ថិតិមានភារកិច្ច៖

– ​សិក្សាស្រាវជ្រាវអំពីគណិតវិទ្យាទ្រឹស្តី

– ​សិក្សាស្រាវជ្រាវអំពីគណិតវិទ្យាអនុវត្ត

– ​សិក្សាស្រាវជ្រាវអំពីស្ថិតិវិទ្យា និង ការវិភាគទិន្នន័យ

– ​សិក្សាស្រាវជ្រាវអំពីកម្មវិធីកុំព្យូទ័រសម្រាប់គណិតវិទ្យា

– ​ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានវិទ្យាស្ថានប្រគល់ជូន។

នាយកដ្ឋាននេះមាន៥ផ្នែកគឺ៖

+ ផ្នែកគណិតវិទ្យាទ្រឹស្តី

+ ផ្នែកស្ថិតិវិទ្យា និង ការវិភាគទិន្នន័យ

+ ផ្នែកគណិតវិទ្យាអនុវត្ត

+ ផ្នែកគណិតវិទ្យាអប់រំ

+ ផ្នែកកម្មវិធីកុំព្យូទ័រសម្រាប់គណិតវិទ្យា

ក្នុងផ្នែកនីមួយៗមានមន្រ្តីទទួលបន្ទុកដូចតទៅ៖

១. លោក កៅ មុយសាន និង លោក ភួង តារារិន្ទ ទទួលបន្ទុកខាងគណិតវិទ្យាទ្រឹស្តី។

២. លោកបណ្ឌិត ម៉ុង ម៉ារ៉ា និង លោក វង ប៊ុនធឿន ទទួលបន្ទុកខាងស្ថិតិវិទ្យា និង ការវិភាគទិន្នន័យ។

៣. លោក និត លក្ស្មី ទទួលបន្ទុកខាងគណិតវិទ្យាអនុវត្ត។

៤. លោក លាវ ផារុន ទទួលបន្ទុកខាងគណិតវិទ្យាអប់រំ។

៥. លោក យូ គង្គា ទទួលបន្ទុកខាងកម្មវិធីកុំព្យូទ័រសម្រាប់គណិតវិទ្យា។

២- ផែនការ

– មន្រ្តីនាយកដ្ឋានគណិតវិទ្យា​និងស្ថិតិ នឹងស្រាវជ្រាវនិងសរសេរសៀវភៅមួយក្បាលផ្ទាល់ខ្លួនសម្រាប់ឆ្នាំ២០២១។

– នាយកដ្ឋានគណិតវិទ្យា​និងស្ថិតិ នឹងសិក្សាគម្រោងស្រាវជ្រាវស្ដីពី << ម្រិតយល់ដឹងគណិតវិទ្យារបស់សិស្សកម្ពុជាធៀបនឹងស្តង់ដាអន្តរជាតិ  >>  សម្រាប់ឆ្នាំ២០២២។

៣- សកម្មភាព

១. លោក យឹម អាយុវឌ្ឍនៈវិជ្ជា លោក លាវ ផារុន លោក យូ គង្គា លោក និត លក្ស្មី  លោក ម៉ុង ម៉ារ៉ា និងលោកវង ប៊ុនធឿន បានស្រាវជ្រាវរកពាក្យគណិតវិទ្យានិងចូលរួមក្នុងដំណើរការប្រជុំបច្ចេកសព្ទគណិតវិទ្យារាល់មួយសប្តាហ៍ម្តងក្នុងគណៈកម្មការគណិតវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ឆ្នាំ២០២១។

២. លោក យឹម​ អាយុវឌ្ឍនៈវិជ្ជា​ ចាត់ចែងការងារនាយកដ្ឋានគណិតវិទ្យានិងស្ថិតិ និង បានពិនិត្យអត្ថបទរបស់លោកម៉ុង ម៉ារ៉ា ហើយស្រាវជ្រាវនិងសរសេរអំពី << តក្កវិទ្យា >>  ឆ្នាំ២០២១។

៣. លោក កៅ មុយសាន ស្រាវជ្រាវនិងសរសេរអំពី << តូប៉ូវិទ្យា ភាគ២ >> ឆ្នាំ២០២១។

៤. លោក លាវ ផារុន ស្រាវជ្រាវនិងសរសេរអំពី << សមីការឌីផេរ៉ង់ស្យែលធម្មតាលំដាប់ពីរ (Second Order Ordinary Differential Equation) >> ឆ្នាំ២០២១។​

៥. លោក ម៉ុង ម៉ារ៉ា ស្រាវជ្រាវនិងសរសេរអំពី << ស្ថិតិវិទ្យាអប៉ារ៉ាម៉ែត្រ (Nonparametric Statistics) >>  ឆ្នាំ២០២១។

៦. លោក យូ គង្គា ស្រាវជ្រាវនិងសរសេរអំពី << ការអនុវត្តវិភាគលេខជាមួយកម្មវិធី Maple >> ឆ្នាំ២០២១។

៧. លោក និត លក្ស្មី ស្រាវជ្រាវនិងសរសេរអំពី << វិធីសាស្រ្តព្យាករណ៍ >>  ឆ្នាំ២០២១។

៨. លោក ភួង តារារិន្ទ ស្រាវជ្រាវនិងសរសេរអំពី << ប្រព័ន្ធសមីការឌីផេរ៉ង់ស្យែល >>  ឆ្នាំ២០២១។

៩. លោក វង ប៊ុន ធឿន ស្រាវជ្រាវនិងសរសេរអំពី << វិធីសាស្រ្តគំរូតាងស្ទង់មតិ (Sample Survey Methods) >>  ឆ្នាំ២០២១។

១០. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១  លោក ម៉ុង ម៉ារ៉ា និង លោក វង ប៊ុន ធឿន ចូលរួមកិច្ចពិភាក្សាតុមូលស្ដីពី  » សារៈសំខាន់នៃការស្រាវជ្រាវ « នៅរាជបណ្ឌិត្យសភាកម្ពុជា។

១១. នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១  មន្រ្តីនាយកដ្ឋានទាំងអស់បានចូលរួមប្រជុំវិទ្យាស្ថានដែលមានរបៀបវារៈ៖ បូកសរុបរបាយការណ៍ខែមករា ដំណើរការគម្រោងស្រាវជ្រាវ និង បញ្ហាផ្សេងៗ នៅរាជបណ្ឌិត្យ     

សភាកម្ពុជា។

១២. នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១  លោក យឹម​ អាយុវឌ្ឍនៈវិជ្ជា បានចូលរួមក្នុងសិក្ខាសាលាស្តីពី        «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត» តាមរយៈប្រព័ន្ធ Zoom ។

៤- សមិទ្ធផល

១. លោក យឹម​ អាយុវឌ្ឍនៈវិជ្ជា​ បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << អ្វីទៅជាគណិតវិទ្យាអនុវត្ត? >>  ក្នុង Rac Media នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ។

២. លោក កៅ មុយសាន បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << តូប៉ូវិទ្យា ភាគ១ >> សម្រាប់ឆ្នាំ២០២០។

៣. លោក លាវ ផារុន បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ <<សមីការឌីផេរ៉ង់ស្យែលលំដាប់មួយ>>  សម្រាប់ឆ្នាំ២០២០។

៤. លោកបណ្ឌិត ម៉ុង ម៉ារ៉ា និង វង ប៊ុន ធឿន បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << តេស្តសម្មតិកម្មស្ថិតិ >>  សម្រាប់ឆ្នាំ២០២០។

៥. លោកបណ្ឌិត ម៉ុង ម៉ារ៉ា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី <<ភាពណរម៉ាល់នៃបំណែងចែកទិន្នន័យ>>  ក្នុង Rac Media នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។

៦. លោក យូ គង្គា បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << សមីការដេរីវេដោយផ្នែកនិងការអនុវត្តរបស់វា >>  សម្រាប់ឆ្នាំ២០២០។

៧. លោក និត លក្ស្មី បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << គណិតវិទ្យាធុរកិច្ច >>  សម្រាប់ឆ្នាំ២០២០។

៨. លោក ភួង តារារិន្ទ បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << វិភាគកុំផ្លិច ភាគ២ >>  សម្រាប់ឆ្នាំ២០២០។

៩. លោក ភួង តារារិន្ទ បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << ស៊េរីនៃចំនួនធម្មជាតិ >> (វិភាគតាមបែបទស្សនវិទ្យា) ក្នុង Rac Media នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។

១០. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយសៀវភៅស្ដីពី »បម្លែងឡាប្លាសជាមួយកម្មវិធី Maple 9.5«  ក្នុង Rac Media នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

១១. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយសៀវភៅស្ដីពី » ដំណោះស្រាយសមីការអាំងតេក្រាល «  ក្នុង Rac Media នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

១២. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយសៀវភៅស្ដីពី << សិក្សាប្រភេទអាំងតេក្រាលមួយចំនួនក្នុងវិស័យគណិតវិទ្យានិងវិទ្យាសាស្រ្ >>  ក្នុង Rac Media នៅថ្ងៃទី១0 ខែសីហា ឆ្នាំ២០២០ ។

១៣. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយសៀវភៅស្ដីពី << ទំនាក់ទំនងរវាងពីជគណិតនិងតូប៉ូវិទ្យាទូទៅ >> ក្នុង Rac Media នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

១៤. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយសៀវភៅស្ដីពី  << អាំងតេក្រាលមួយប្រភេទមានអនុគមន៍អ៊ិចស្ប៉ូណង់ស្យែល (One Type of Integral Involving Exponential Function) >>  ក្នុង Rac Media នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

១៥. លោក យឹម​ អាយុវឌ្ឍនៈវិជ្ជា​ បានចុះផ្សាយសៀវភៅស្ដីពី << ការពង្រីកនិងការអនុវត្តអាំងតេក្រាលដែលមានអនុគមន៍អ៊ិចស្ប៉ូណង់ស្យែលនៅក្នុងគណិតវិទ្យា និង រូបវិទ្យា Extension and Application of Integral Involving Exponential Function in Mathematical and Physical Fields >> ក្នុង RAC Media  នៅថ្ងៃទី៦   ខែតុលា ​ឆ្នាំ២០២០។

១៦. លោកបណ្ឌិត ម៉ុង ម៉ារ៉ា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី  << តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data >>  ក្នុង Rac Media  នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

១៧. លោក យឹម​ អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << សមីការលីនេអ៊ែ ដើមកំណើត និង ដំណោះស្រាយ (Linear Equations, Origin and Solutions) >>  ក្នុង Rac Media នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

១៨. លោកបណ្ឌិត ម៉ុង ម៉ារ៉ា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << ទំហំគំរូតាងសម្រាប់ការស្រាវជ្រាវតាមបែបបរិមាណវិស័យ (Sample Size for Quantitative Research)>> ក្នុង Rac Media នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

១៩. លោក យឹម​ អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << ស្វ៊ីត និង ការពង្រីក (Sequences and Extension) >> ក្នុង Rac Media នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

២០. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << តើអ្វីជាទ្រឹស្ដីសំណុំ? >> ក្នុង Rac Media នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

២១. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << ប្រវត្តិលេខសូន្យ >> ក្នុង Rac Media នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

២២. លោកបណ្ឌិត ម៉ុង ម៉ារ៉ា និង លោក វង ប៊ុនធឿន បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << ស្ថិតិវិទ្យា ដើមកំណើត និងការវិវឌ្ឍ >> ក្នុង Rac Media នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩។

២៣. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយសៀវភៅស្ដីពី << ទំនាក់ទំនងរវាងពីជគណិតនិងតូប៉ូវិទ្យាទូទៅ >> ក្នុង Rac Media នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

២៤. លោក យឹម  អាយុវឌ្ឍនៈវិជ្ជា  បានចុះផ្សាយសៀវភៅស្ដីពី << ការពង្រីកនិងការអនុវត្តអាំងតេក្រាលដែលមានអនុគមន៍អ៊ិចស្ប៉ូណង់ស្យែលនៅក្នុង គណិតវិទ្យា និង រូបវិទ្យា Extension and Application of Integral Involving Exponential Function in Mathematical and Physical Fields >> ក្នុង RAC Media  នៅថ្ងៃទី៦   ខែតុលា  ឆ្នាំ២០២០។

៥- សហប្រតិបត្តិការ

នាយកដ្ឋានគណិតវិទ្យា​និងស្ថិតិមានការសហការគ្នាជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា។