នាយកដ្ឋានគីមីនិងចំណីអាហារ

១- អំពីនាយកដ្ឋាន

នាយកដ្ឋានគីមីនិងចំណីអាហារ ជានាយកដ្ឋានសិក្សាស្រាវជ្រាវនិងផ្តល់ធាតុចូលដល់ស្ថាប័នពាក់ព័ន្ធនានាមួយក្នុងចំណោមនាយកដ្ឋានទាំង៦នៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជាដែលមានចក្ខុវិស័យ បេសកកម្ម គោលបំណងស្របនឹងចក្ខុវិស័យ បេសកកម្ម គោលបំណងរបស់វិទ្យាស្ថាន និងមានភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវនិងវិភាគអំពីគីមី
  • សិក្សាស្រាវជ្រាវនិងវិភាគអំពីគីមីចំណីអាហារ
  • សិក្សាស្រាវជ្រាវគីមីអនុវត្តន៍
  • សិក្សាស្រាវជ្រាវការប្រើប្រាស់សារធាតុគីមី
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលវិទ្យាស្ថានប្រគល់ជូន

២- ផែកការ

       ក. សិក្សាស្រាវជ្រាវ៖

  • សិក្សាស្រាវជ្រាវស្តីពី«សាធាតុគីមីប៉ះពាល់ដល់សុខភាពក្នុងចំណីអាហារ»
  • សិក្សាស្រាវជ្រាវស្តីពី«បំពុលទឹកនិងដី និងផលប៉ះពាល់ដល់សុខភាពនិងប្រព័ន្ធអេកូឡូស៊ី»
  • សិក្សាស្រាវជ្រាវស្តីពី«បំពុលខ្យល់នៅក្នុងរាជធានីភ្នំពេញ»
  • សិក្សាស្រាវជ្រាវស្តីពី«ការគ្រប់គ្រងសំណល់សារធាតុគីមីដែលចាក់ចោលតាមរោងចក្រ»
  • សិក្សាស្រាវជ្រាវស្តីពី«សំណល់PCB ក្នុងប្រេងឆា»
  • សិក្សាស្រាវជ្រាវស្តីពី«ផលប៉ះពាល់នៃការប្រើប្រាស់អ័រម៉ូនទៅលើផ្លែឈើនិងបន្លែ»
  • ស្រាវជ្រាវរៀបរៀងចងក្រងសៀវភៅស្តីពី«អាហារថាមពល»

        ខ. សន្និសីទ៖

១.​ សន្និសីទស្តីពី«គីមីនិងជីវិត» រៀងរាល់ឆ្នាំ

២. សន្និសីទអន្តរជាតិស្តីពីគីមី

៣- សកម្មភាព

១. គម្រោងសិក្សាស្រាវជ្រាវស្តីពី«លក្ខណៈ​ទឹកនៅ​តំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ប្ញស្សីត្រឹប»ក្នុង​គោលបំណង​ធ្វើ​​ការវាយ​តម្លៃលោហៈធ្ងន់និងសក្តានុពលលើសុខភាពមនុស្ស​និងប្រព័ន្ធ​អេកូលូហ្ស៊ី នៅ​តំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប

២. គម្រោងស្រាវជ្រាវស្តីពី«ការប្រើប្រាស់ម្សៅសលើបន្លែនិងផលប៉ះពាល់លើសុខភាព»

៤- សមិទ្ធផល

ក.​ ការសិក្សាស្រាវជ្រាវ

ខ.សិក្ខាសាលា​ សន្និសីទ និងការបណ្តុះបណ្តាល

១.សហការជាមួយសមាគមគីមីថៃអនុវត្តគម្រោងបណ្តុះបណ្តាលគីមីខ្នាតតូចដល់គ្រូវិទ្យាល័យ ២០១៩ និង២០២០។

២. សន្និសីទស្តីពីគីមីនិងជីវិត៖

​សន្និសីទលើកទី១

​សន្និសីទលើកទី២

​សន្និសីទលើកទី៣

​សន្និសីទលើកទី៤

​សន្និសីទលើកទី៥

​សន្និសីទលើកទី៦

​សន្និសីទលើកទី៧

​សន្និសីទលើកទី៨

​សន្និសីទលើកទី៩

​សន្និសីទលើកទី១០

៥- ដៃគូសហប្រតិបត្តិការ

នាយកដ្ឋានគីមីនិងចំណីអាហារ បានធ្វើសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ៖

  • ក្រសួងអប់រំ យុវជន និងកីឡា
  • ISPសាកលវិទ្យាល័យអាប់សាទ្បា ប្រទេស​ស៊ុយអ៊ែត(ISP, Uppsala University, Sweden)
  • សមាគមគីមីកម្ពុជា
  • សមាគមគីមីថៃ
  • Institut Kimia Malaysia (IKM)