នាយកដ្ឋានបច្ចេកវិទ្យា

១- អំពីនាយកដ្ឋាន

នាយកដ្ឋានបច្ចេកវិទ្យា ជានាយកដ្ឋានស្រាវជ្រាវមួយក្នុងចំណោមនាយកដ្ឋានទាំង៦នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា។ នាយកដ្ឋានបច្ចេកវិទ្យា មានមន្រ្តីចំនួន ៤រូបដូចខាងក្រោម៖

តំណាងប្រធាន (បេក្ខជនបណ្ឌិត)

តំណាងអនុប្រធាន (បេក្ខជនបណ្ឌិត)

សមាជិក (បេក្ខជនបណ្ឌិត នៅក្រៅប្រទេស)

សមាជិក (បេក្ខជនបណ្ឌិត)

នាយកដ្ឋានបច្ចេកវិទ្យាមានភារកិច្ច៖

– សិក្សាស្រាវជ្រាវអំពីការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា

– សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាក្នុងវិស័យវេជ្ជសាស្រ្ត

– សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាទៅលើវិស័យរូបវិទ្យា

– សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាទៅលើវិស័យគីមីវិទ្យា

– សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាទៅលើវិស័យកសិកម្ម និងធារាសាស្ត្រ

– សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាទៅលើវិស័យវិស្វកម្ម និងសំណង់

– សិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាទៅលើវិស័យផ្សេងៗទៀត

– ទទួលអនុវត្តកិច្ចផ្សេងៗទៀត ដែលប្រធានវិទ្យាស្ថានប្រគល់ជូន

២- ផែកការ

– មន្រ្តីនាយកដ្ឋានបច្ចេកវិទ្យា នឹងស្រាវជ្រាវ និងសរសេរសៀវភៅពេលចប់គម្រោងស្រាវជ្រាវរបស់ខ្លួន។

– នាយកដ្ឋានបច្ចេកវិទ្យានឹងសិក្សាគម្រោងស្រាវជ្រាវស្ដីពី << ការផលិតបាយអូឆាពីសំណល់កំទិចពោត ដោយប្រើប្រាស់បច្ចេកទេសក្នុងស្រុក >>  សម្រាប់ឆ្នាំ២០២២។

៣- សកម្មភាព

១. គម្រោងសិក្សាស្រាវជ្រាវស្តីពី ប្រសិទ្ធភាពបច្ចេកវិទ្យាក្នុងស្រុក និងផលិតផល អនុវត្តលើដំណាំដំឡូងម(Cassava vr. Jatropa L.) ។

២. គម្រោងសិក្សាស្រាវជ្រាវ អំពី កាំរស្មីវិទ្យុសកម្មនិងកាំរស្មីអ៉ីយ៉ុងកម្ម ព្រមទាំងផលប៉ះពាល់លើសុខភាព (រយៈពេល ២ឆ្នាំ ២០២០-២០២១)។

៣. បច្ចេកសព្ទរូបវិទ្យារាល់មួយសប្តាហ៍ម្តងក្នុងគណៈកម្មាការបច្ចេកសព្ទរូបវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។

៤.​ លទ្ធកម្ម វិស្វកម្ម និងកសិកម្មនៅក្នុងលម្ហ “អភិវឌ្ឍនទំនើបកម្មប្រពន្ធស្រោចស្រប ប្រពន្ធផ្គត់ផ្គង់ទឹក និងអាងទឹក”

៥. នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១  លោក អ៊ុន សុខុម និង លោក សម សុកុម្ភៈ ចូលរួមកិច្ចពិភាក្សាតុមូលស្ដីពី  » សារៈសំខាន់នៃការស្រាវជ្រាវ « នៅរាជបណ្ឌិត្យសភាកម្ពុជា។

៦. នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១  មន្រ្តីនាយកដ្ឋានទាំងអស់បានចូលរួមប្រជុំវិទ្យាស្ថានដែលមានរបៀបវារៈ៖ បូកសរុបរបាយការណ៍ខែមករា ដំណើរការគម្រោងស្រាវជ្រាវ និង បញ្ហាផ្សេងៗ នៅរាជបណ្ឌិត្យ      សភាកម្ពុជា។

៧. នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១ លោក​ អ៊ុន សុខុម​ និងក្រុមការងារ បានចូលរួម ប្រមូលទិន្នន័យដំឡូង និងប្រមូលផលដំឡូងមី ក្នុងគម្រោងស្រាវជ្រាវស្តីពី        «ប្រសិទ្ធភាពបច្ចេកវិទ្យាក្នុងស្រុក និងផលិតផល អនុវត្តលើដំណាំដំឡូងមី (Cassava vr. Jatropa L.)» នៅខេត្តកំពង់ចាម។

៨. នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១  លោកស្រី សាន់ ចន្ធូបុប្ផា បានចូលរួមក្នុងសិក្ខាសាលាស្តីពី        «ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត» តាមរយៈប្រព័ន្ធ Zoom ។

៤- សមិទ្ធផល

១. របាយការណ៍ស្រាវជ្រាវស្តីពីគម្រោងបៃតងនីយកម្មនៅកម្ពុជា សិក្សាពីផលប៉ះពាល់នៃការគ្រប់គ្រង សំណល់រឹង មកលើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីលានចាក់សំណល់ ខេត្តព្រះសីហនុ ខែតុលា ឆ្នាំ ២០១៣។

៥- សហប្រតិបត្តិការ

១. សាលាក្រុងភ្នំពេញ

២. ក្រសួងបរិស្ថាន

៣. ក្រសួងរ៉ែ និងថាមពល

៤. ក្រុមហ៊ុន ស៊ិន ទ្រី

៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ