
១‑ អំពីនាយកដ្ឋាន
នាយកដ្ឋាន រូបវិទ្យានិងថាមពល ជានាយកដ្ឋានស្រាវជ្រាវមួយក្នុងចំណោមនាយកដ្ឋានទាំង៦ នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៅរាជបណ្ឌិត្យសភាកម្ពុជា។
• នាយកដ្ឋាន រូបវិទ្យានិងថាមពល មានមន្រ្តីចំនួន ៥រូប ដូចខាងក្រោម៖

តំណាងប្រធាន (បេក្ខជនបណ្ឌិត)

តំណាងអនុប្រធាន (បេក្ខជនបណ្ឌិត)

សមាជិក (បេក្ខជនបណ្ឌិត)

សមាជិក (បេក្ខជនបណ្ឌិត)

សមាជិក (បេក្ខជនបណ្ឌិត)
• នាយកដ្ឋានរូបវិទ្យានិងថាមពលមានភារកិច្ច៖
– សិក្សាស្រាវជ្រាវអំពីរូបវិទ្យានិងថាមពល
- សិក្សាស្រាវជ្រាវរូបវិទ្យាអនុវត្តន៍ទៅលើផ្នែកកុំព្យូទ័រ
– សិក្សាស្រាវជ្រាវរូបវិទ្យាអនុវត្តន៍ទៅលើផ្នែកវេជ្ជសាស្ត្រ
– សិក្សាស្រាវជ្រាវរូបវិទ្យាក្នុងការទាញយកថាមពល
– ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដៃលប្រធានវិទ្យាស្ថានប្រគល់ជូន។
• នាយកដ្ឋាននេះមាន៣ការិយាល័យគឺ៖
– ផ្នែករូបវិទ្យាទ្រឹស្ដី
– ផ្នែករូបវិទ្យាអនុវត្តន៍
– ផ្នែកថាមពល
ការិយាល័យនីមួយៗមានមន្រ្តីទទួលបន្ទុកដូចតទៅ៖
១. លោក កៅ វណ្ណៈ ទទួលបន្ទុក ការិយាល័យរូបវិទ្យាអនុវត្តន៍។
២. លោក កញ្ញា កេក សុគន្ធា ទទួលបន្ទុក ការិយាល័យថាមពល។
៣. លោក ស៊ុន អិុតថៃ ទទួលបន្ទុក ការិយាល័យរូបវិទ្យាទ្រឹស្តី។
២‑ ផែកការ
– នាយកដ្ឋាន រូបវិទ្យានិងថាមពល មានផែនការសិក្សាស្រាវជ្រាវពីទីតាំងដែលមានសក្កដានុពលថាមពលនិងពីថាមពល ដើម្បីទាញយកការប្រើប្រាស់ តាមរយៈការបង្កើតជាឧបករណ៍ និងចងក្រងជាឯកសារ។
– នាយកដ្ឋាន រូបវិទ្យានិងថាមពល មានផែនការសិក្សាស្រាវជ្រាវលើរូបវិទ្យាអនុវត្តន៍ ទាក់ទងនិងការសិក្សារបស់សិស្សក្នុងមធ្យមសិក្សាបឋមភូមិ និង មធ្យមសិក្សាទុតិយភូមិ។
– នាយកដ្ឋាន រូបវិទ្យានិងថាមពល មានផែនការសិក្សាស្រាវជ្រាវលើកគម្រោងប្រធានបទ ៉ហេតុផលសិស្សមិនចូលចិត្តរៀនមុខវិជ្ជារូបវិទ្យា ដែលជាមុខវិជ្ជាមូលដ្ឋាននៃបច្ចេកទេសដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ៉។
៣‑ សកម្មភាព
– កំពុងស្រាវជ្រាវរៀបរៀងឯកសារបន្តស្តីពី ន័យសង្ខេបរបស់ រូបវិទ្យា លើសេចក្ដីផ្តើម រួមមាន៖
១- គំនិតនិងគោលដៅ ?
២- រូបវិទ្យាប្រើប្រាស់វិធីបែបវិទ្យាសាស្ត្រ ?
៣- ការប្រមូលទិន្នន័យនិងការអភិវឌ្ឍទ្រឹស្ដី ?
៤- រូបវិទ្យានិយាយអំពីបរិមាណ
– កំពុងស្រាវជ្រាវរៀបរៀងសៀវភៅស្តីពីថាមពលកកើតឡើងវិញ (ការណែនាំអំពីប្រភពថាមពលកកើតឡើងវិញ)។
៤‑ សមិទ្ធផល
– សៀវភៅស្ដីពីការណែនាំវិធីការពាររន្ទះនៅកម្ពុជា
– សន្ទានុក្រមបច្ចេកស័ព្ទរូបវិទ្យា
– ការចុះផ្សព្វផ្សាយពីវិធីការពាររន្ទះនៅតាមស្រុកមួយចំនួន នៅខេត្តបាត់ដំបង និង ខេត្តពោធិសាត់។
៥‑ សហប្រតិបត្តិការ
– នាយកដ្ឋាន រូបវិទ្យានិងថាមពល មានទំនាក់ទំនងគ្នាជាមួយនាយកដ្ឋានដែលពាក់ព័ន្ធ នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា និងស្វែងរកកិច្ចសហការគ្នាជាមួយ ក្រសួង សាកលវិទ្យាល័យ វិទ្យាស្ថាន សាលារៀន សមាគមអ្នករូបវិទ្យា ក្នុង និង ក្រៅប្រទេស។