
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវគ្រប់លំដាប់ថ្នាក់នៅកម្ពុជា បានអនុវត្តន៍ផែនការយុទ្ធសាស្ត្រ តួនាទី និងភារកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសលើការស្រាវជ្រាវដែលមានជំនាញដូចជា៖ (១) រូបវិទ្យា និងថាមពល (២) គីមី និងចំណីអាហារ (៣) គណិតវិទ្យា និងស្ថិតិ (៤) ព័ត៌មានវិទ្យា និងទូរគមនាគមន៍ និង(៥)បច្ចេកវិទ្យា។
ក្នុងនាមគណៈគ្រប់គ្រង និងមន្ត្រីនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទាំងអស់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះលោក លោកស្រី ប្អូនៗនិស្សិត និងអ្នកស្រាវជ្រាវដែលមានបំណងចង់បន្តការសិក្សា និងស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីទទួលបានអាជីពជាអ្នកស្រាវជ្រាវ និងមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមស្វាគមន៍ផងដែរចំពោះដៃគូអភិវឌ្ឍន៍នានា ដែលមានបំណងសហការជាមួយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
នៅទីបញ្ចប់ ខ្ញុំសូមគោរពជូនពរឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។