សៀវភៅគណិតវិទ្យានិងស្ថិតិ

១. ភាសាប៉ាស្កាល់សំរាប់អ្នកគណិតវិទ្យា ឆ្នាំ២០០៨

  1. ដើម្បីដោះស្រាយបញ្ហាគណិតវិទ្យាធំៗមួយចំនួនពុំអាចដោះស្រាយបានតាមគណិតវិទ្យាវិភាគបានទេ គឺ ត្រូវដោះស្រាយតាមវិភាគលេខដោយការសរសេរកម្មវិធី។ ភាសាប៉ាស្កាល់គឺជាភាសាសរសេរកម្មវិធីដែលមាន លក្ខណៈអំណោយផលសំរាប់អ្នករៀនដំបូងដែលមានចំណេះដឹងគណិតវិទ្យា ព្រោះភាសានេះមានសំនេរក្នុងកុំព្យូ ទ័រស្រដៀងសំនេរក្នុងគណិតវិទ្យា ហើយវាផ្ទៀងផ្ទាត់រកកំហុស និងចង្អុលបង្ហាញទីកន្លែងខុសដើម្បីអោយអ្នក រៀនសរសេរកម្មវិធីរកមើលនិងកែកំហុសរបស់ខ្លួន។ លើសពីនេះវេយ្យាករណ៍ភាសាប៉ាស្កាល់មានលក្ខណៈស្រ ដៀងនឹងវេយ្យាករណ៍ភាសាសរសេរកម្មវិធីក្នុង MathCAD និង Maple។ ចេះប៉ាស្កាល់អាចមានភាពងាយ ស្រួលសរសេរកម្មវិធីក្នុង MathCAD និង Maple។ ជាការពិតណាស់ដោយមើលឃើញតំរូវការឯកសារនៅ តាមសាកលវិទ្យាល័យនានាសំរាប់ការសិក្សាស្រាវជ្រាវ ពិសេសសំរាប់អ្នកគណិតវិទ្យា វិស្វករ ស្ថាបត្យករ … ដែលតែងតែទាមទានូវការគណនាមួយមានភាពត្រឹមត្រូវ និងមានល្អៀងតិចបំផុតដែលតាមធម្មតាវាពិបាកពេក ក្នុងការគណនាដោយដៃ(ដោយវិភាគ) រឺដោយម៉ាស៊ីនគិតលេខ។
  2. បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”ភាសាប៉ាស្កាល់សំរាប់អ្នកគណិតវិទ្យា”
  3. ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”ភាសាប៉ាស្កាល់សំរាប់អ្នកគណិតវិទ្យា”

២. ដំណោះស្រាយបញ្ហាគណិតវិទ្យាដោយការសរសេរកម្មវិធី ឆ្នាំ ២០០៨

ការជ្រើសរើសរូបមន្តគណិតវិទ្យាសំរាប់សរសេរកម្មវិធី និងរបកគហើញបច្ចេកវិទ្យាថ្មីៗ គឺស្របពេលទៅ នឹងការរីកចំរើននៃវិទ្យាសាស្រ្តក្នុងសត្តវត្សទី២១នេះ។ នៅក្នុងនោះប្រទេសកម្ពុជាកំពុងធ្វើសាកលភាវូបនីយកម្ម ដែលត្រូវការធនធានមនុស្សប្រកបដោយមនៈសិការ ចំនេះដឹង និងមានទេពកោសលខ្ពស់ដើម្បីស្តារនិងអភិវឌ្ឍប្រ ទេសជាតិរបស់ខ្លួនអោយមានការរីកចំរើនរត់តាមអោយទាន់ប្រទេសក្នុងតំបន់អាស៊ាន។ ជាការពិតណាស់ដោយ មើលឃើញតំរូវការឯកសារនៅតាមសាកលវិទ្យាល័យនានាសំរាប់ការសិក្សាស្រាវជ្រាវ ពិសេសសំរាប់អ្នកគណិត វិទ្យា អ្នករូបវិទ្យា វិស្វករ ស្ថាបត្យករ … ដែលតែងតែទាមទានូវការគណនាមួយយ៉ាងសុក្រឹត មានភាពត្រឹមត្រូវ និងមានល្អៀងតិចបំផុតដែលតាមធម្មតាវាមានការលំបាកក្នុងការគណនាដោយដៃ(ដោយវិភាគ) រឺដោយម៉ាស៊ីន គិតលេខនោះ យើងអ្នកនិពន្ធបានសំរេចចិត្តបំពេញតំរូវការនេះ។          ការសិក្សាផ្តោតជាសំខាន់ទៅលើទ្រឹស្តីវិភាគលេខ។ ការសិក្សាទ្រឹស្តីវិភាគលេខស៊ីជំរៅអាចជួយអោយ អ្នកស្រាវជ្រាវមានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រព័ន្ធគណិតវិទ្យាធំៗដូចជា MathCad, Maple, Matlab, Mathematica, SPSS។ល។ ដែលបង្កើតឡើងដោយអ្នកសរសេរកម្មវិធីដែលមានចំណេះដឹងយ៉ាង ជ្រាលជ្រៅលើទ្រឹស្តីវិភាគលេខ។

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”ដំណោះស្រាយបញ្ហាគណិតវិទ្យាដោយការសរសេរកម្មវិធី”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”ដំណោះស្រាយបញ្ហាគណិតវិទ្យាដោយការសរសេរកម្មវិធី”

     ៣. MatCAD និងការសរសេរកម្មវិធី ឆ្នាំ២០០៩

ដើម្បីដោះស្រាយបញ្ហាគណិតវិទ្យាធំៗមួយចំនួនពុំអាចដោះស្រាយបានតាមគណិតវិទ្យាវិភាគបានទេ គឺ ត្រូវដោះស្រាយតាមវិភាគលេខដោយការសរសេរកម្មវិធី។ MathCAD គឺជាកញ្ចប់គណិតវិទ្យាដ៏ខ្លាំងអស្ចាដែល គេអាចទាញយកអនុគមន៍គណិតវិទ្យាជាង៥០០០មកប្រើក្នុងការសរសេរកម្មវិធីដោះស្រាយបញ្ហាគណិតវិទ្យាធំៗ។ ចំពោះភាសា MathCAD មានសំនេរក្នុងកុំព្យូទ័រស្រដៀងខ្លាំងមែនទែនទៅនឹងសំនេរក្នុងគណិតវិទ្យាបើប្រៀប ធៀបទៅនឹងភាសាសរសេរកម្មវិធីដ៏ទៃទៀត។ អ្នកសរសេរកម្មវិធីក្នុង MathCAD មានអារម្ភណ៍ដូចសរសេរក្នុង សៀវភៅសរសេរធម្មតាអញ្ចឹង។  សរសេរកម្មវិធីក្នុង MathCAD ងាយស្រួលបញ្ចេញ រឺបង្ហាញទិន្នន័យក្នុងទំរង់ ជាតារាងយ៉ាងស្អាតឥតទាស់ និងងាយស្រួលគូសរូបក្នុងលំហ។  ជាការពិតណាស់ដោយមើលឃើញតំរូវការឯក សារនៅតាមសាកលវិទ្យាល័យ នានាសំរាប់ការសិក្សាស្រាវជ្រាវ ពិសេសសំរាប់អ្នកគណិតវិទ្យា អ្នករូបវិទ្យា វិស្វករ ស្ថាបត្យករ … ដែលតែង តែទាមទានូវការគណនាមួយយ៉ាងសុក្រឹត មានភាពត្រឹមត្រូវ និងមានល្អៀង តិចបំផុតដែលតាមធម្មតាវាមានការលំបាកក្នុងការគណនាដោយដៃ(ដោយវិភាគ) រឺដោយម៉ាស៊ីនគិតលេខនោះ យើងអ្នកនិពន្ធបានសំរេចចិត្តបំពេញតំរូវការនេះ។

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”MatCAD និងការសរសេរកម្មវិធី”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”MatCAD និងការសរសេរកម្មវិធី”

     ៤. Maple និងការសរសេរកម្មវិធី ឆ្នាំ២០០៩

     ៥. គណិតវិទ្យាសំរាប់សេដ្ឋកិច្ច-ពាណិជ្ជកម្ម ឆ្នាំ២០១០

ដើម្បីចូលរៀនផ្នែកគណនេយ្យ សេដ្ឋកិច្ច និងគ្រប់គ្រងនៅសាកលវិទ្យាល័យមួយចំនួនក៏មានការប្រលង ជ្រើសរើសយកតែសិស្សពូកែ រឺអ្នកដែលមានទេពកោសល្យផ្នែកគណិតវិទ្យាដែរ ពីព្រោះមានតំរូវការក្នុងការ គិតដែលមានលក្ខណៈខុសពីផ្នែកវិទ្យាសាស្រ្តសង្គមផ្សេងទៀត។ ជាការពិតណាស់ដោយមើលឃើញតំរូវការ ឯកសារនៅតាមសាកលវិទ្យាល័យនានាសំរាប់ការសិក្សាស្រាវជ្រាវ ពិសេសសំរាប់គណនេយ្យករ អ្នកសេដ្ឋកិច្ច អ្នកគ្រប់គ្រង … ដែលតែងតែទាមទានូវការគណនាមួយយ៉ាងសុក្រឹត មានភាពត្រឹមត្រូវ និងមានល្អៀងតិចបំផុត។ យើងខ្ញុំបានចងក្រងមេរៀនជាមួយនឹងលំហាត់អនុវត្ត ដែលមានចំលើយសំរាប់អោយនិស្សិតផ្ទៀងផ្ទាត់។ ការធ្វើលំ ហាត់ច្រើនជួយអោយនិស្សិតពង្រឹងនិងពង្រីកសម្មត្ថភាពនៃការគិតអោយកាន់តែខ្លាំង។

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”គណិតវិទ្យាសំរាប់សេដ្ឋកិច្ច-ពាណិជ្ជកម្”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”គណិតវិទ្យាសំរាប់សេដ្ឋកិច្ច-ពាណិជ្ជកម្”

     ៦. គណិតវិទ្យាសំរាប់វិស័យសុខាភិបាល ឆ្នាំ២០១០

ដើម្បីចូលរៀនផ្នែកពេទ្យ គេត្រូវឆ្លងកាត់ការប្រលងជ្រើសរើសយកតែសិស្សពូកែ រឺអ្នកដែលមានទេព កោសល្យផ្នែកគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យាប៉ុណ្ណោះ។ គណិតវិទ្យាត្រូវបានគេយកទៅប្រើដោយផ្ទាល់និង ដោយប្រយោលនៅក្នុងវិស័យសុខាភិបាល។ យកគណិតវិទ្យាទៅប្រើដោយផ្ទាល់ដូចជា បើថ្ងៃនេះមានអ្នកឆ្លងមេ រោគ២នាក់ក្នុងភូមិមួយ តើអាចនឹងមានអ្នកឆ្លងមេរោគប៉ុន្មានអ្នកក្នុរយៈពេល១ខែទៀត? តើគេត្រូវបង្ហូរសេរ៉ូម ប៉ុន្មានតំណក់ក្នុង១នាទី ដើម្បីអោយសេរ៉ូមចំណុះ១លីត្រហូរអស់ក្នុងរយៈពេល១ថ្ងៃ?…។ល។ យកគណិតវិទ្យា ទៅប្រើដោយប្រយោល គឺថាអ្នកដែលរៀនគណិតវិទ្យាពូកែភាគច្រើនជាមនុស្សម៉ើងម៉ាត់ហ្មត់ចត់ ឧស្សហ៍ព្យា យាម ដែលលក្ខណៈនេះត្រូវការជាចាំបាច់សំរាប់អ្នករៀនវិជ្ជាពេទ្យ។ ជាការពិតណាស់ដោយមើលឃើញ តំរូវការឯកសារនៅតាមសាកលវិទ្យាល័យពេទ្យនានាសំរាប់ការសិក្សាស្រាវជ្រាវ យើងខ្ញុំបានចងក្រងមេរៀន ជាមួយនឹងលំហាត់អនុវត្តដែលមានចំលើយសំរាប់អោយនិស្សិតផ្ទៀងផ្ទាត់។ ការធ្វើលំហាត់ច្រើនជួយអោយ និស្សិតពង្រឹងនិងពង្រីកសម្មត្ថភាពនៃការគិតអោយកាន់តែខ្លាំង។ 

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”គណិតវិទ្យាសំរាប់វិស័យសុខាភិបាល”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”គណិតវិទ្យាសំរាប់វិស័យសុខាភិបាល”

     ៧. គណិតវិទ្យាសំរាប់វិស្វកម្ម ឆ្នាំ២០១២

ដើម្បីចូលរៀនផ្នែកវិស្វកម្ម គេត្រូវឆ្លងកាត់ការប្រលងជ្រើសរើសយកតែសិស្សពូកែ រឺអ្នកដែលមានទេព កោសល្យផ្នែកគណិតវិទ្យាប៉ុណ្ណោះ។ ជាការពិតណាស់ដោយមើលឃើញតំរូវការឯកសារនៅតាមសាកលវិទ្យា ល័យនានាសំរាប់ការសិក្សាស្រាវជ្រាវ ពិសេសសំរាប់វិស្វករ ស្ថាបត្យករ … ដែលតែងតែទាមទានូវការគណនា ពិបាកស្មុគស្មាញ មានភាពត្រឹមត្រូវ និងមានល្អៀងតិចបំផុត។ យើងខ្ញុំបានចងក្រងមេរៀនជាមួយនឹងលំហាត់ អនុវត្តដែលមានចំលើយសំរាប់អោយនិស្សិតផ្ទៀងផ្ទាត់។ ការធ្វើលំហាត់ច្រើនជួយអោយនិស្សិតពង្រឹងនិងពង្រីក សម្មត្ថភាពនៃការគិតអោយកាន់តែខ្លាំង។ 

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”គណិតវិទ្យាសំរាប់វិស្វកម្ម”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”គណិតវិទ្យាសំរាប់វិស្វកម្ម”

     ៨. ស្ថិតិសំរាប់ពាណិជ្ជកម្ម ឆ្នាំ២០១២

ស្ថិតិគឺជាមុខវិជ្ជាសំខាន់មួយសំរាប់ជំនាញសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងមុខវិជ្ជាវិទ្យាសាស្រ្តសង្គមផ្សេង ទៀត។  ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មធំៗមួយចំនួនគេពឹងផ្អែកទៅលើទិន្នន័យពីអតិតកាល បច្ចុប្ប ន្នកាល ព្យាករណ៍ពីទិន្នន័យទៅអនាគតកាល។ គេត្រូវប្រមែប្រមូលទិន្នន័យទាំងនោះ រួចរៀបចំទុកដាក់ទិន្នន័យ ទាំងនោះអោយមានរបៀប មានសណ្តាប់ធ្នាប់។ ពេលណាគេត្រូវការទិន្នន័យទាំងនោះ គេដឹងថាវានៅកន្លែងណា ទុកពីពេលណា កើតឡើងពេលណា។  ចុងក្រោយគេបំលែងវាអោយទៅជាព័ត៌មានដ៏មានសារៈសំខាន់ដើម្បីធ្វើការ សំរេចចិត្ត។ ស្ថិតិគឺជាមុខវិជ្ជាជាមូលដ្ឋានគ្រឹៈសំរាប់រៀនមុខវិជ្ជាឯកទេសមួយចំនួនដូចជា

       ១. វិភាគបរិមាណ (Quantitative Analysis) សំរាប់ឯកទេសសេដ្ឋកិច្ច និង គ្រប់គ្រង។

       ២. សេដ្ឋមាត្រ (Econometric) សំរាប់ឯកទេសសេដ្ឋកិច្ច

       ៣. គ្រប់គ្រងបញ្ជីទិញ (Purchasing Inventory Management) សំរាប់ឯកទេសគណនេយ្យ និង ហិរញ្ញវត្ថុ។          ក្នុងសេដ្ឋកិច្ច-ពាណិជ្ជកម្មតែងតែទាមទានូវការគណនាមួយយ៉ាងសុក្រឹត មានភាពត្រឹមត្រូវ និងមានល្អៀង តិចបំផុត ដែលតាមធម្មតាវាពិបាកពេកក្នុងការគណនាដោយដៃរឺដោយប្រើម៉ាស៊ីនគិតលេខ។ ក្នុងមេរៀនភាគ ច្រើនខ្ញុំបានបង្កើតកម្មវិធីកុំព្យូទ័រជាភាសាខ្មែរដើម្បីជួយសំរួលដល់ការគណនា។

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”ស្ថិតិសំរាប់ពាណិជ្ជកម្ម”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”ស្ថិតិសំរាប់ពាណិជ្ជកម្ម”

     ៩. វិភាគបរិមាណ ឆ្នាំ២០១៣

ការវិភាគបរិមាណគឺជាការសិក្សាបែបវិទ្យាសាស្រ្ត ដើម្បីគ្រប់គ្រងទៅលើការសំរេចចិត្ត។ ការរំជួល ចិត្ត (ស្អប់ ខ្ពើម ស្រលាញ់ ភ័យ ខ្លាច…) រឺការប៉ាន់ស្មានមិនមែនជាផ្នែកមួយនៃការវិភាគបរិមាណទេ។ ការ សិក្សាចាប់ផ្តើមពីការប្រមែប្រមូលទិន្នន័យ រួចបំលែងទិន្នន័យទាំងនោះអោយទៅជាព័ត៌មានដ៏មានសារៈសំខាន់។ ដំណើការបំលែងទិន្នន័យទាំងនោះអោយទៅជាព័ត៌មានដ៏មានសារៈសំខាន់ គឺជាបេះដូងនៃការវិភាគបរិមាណ។

នៅក្នុងការដោះស្រាយបញ្ហា អ្នកគ្រប់គ្រងត្រូវត្រួតពិនិត្យកត្តាសំខាន់ពីរគឺកត្តាបរិមាណ និងកត្តាគុណ ភាព។ ជាឧទាហរណ៍យើងអាចពិនិត្យមើលជំរើសនៃការវិនិយោគ៣យ៉ាងផ្សេងៗគ្នា គឺការទិញសញ្ញាប័ណ្ណ ពីរដ្ឋ ការវិនិយោគក្នុងទីផ្សារស្តុក ការវិនិយោគក្នុងអចលនទ្រព្យ។ ដោយធ្វើការវិភាគបរិមាណគេអាចរកឃើញ ថាការវិនិយោគណាមួយប្រសើរជាងគេក្នុងចំណោមការវិនិយោគទាំង៣យ៉ាង។ គោលការណ៍សំខាន់នៃអ្នក សេដ្ឋកិច្ចគឺធ្វើយ៉ាងណាដើម្បីអោយបានចំណេញច្រើនបំផុត ដែលសមមូលទៅនឹងគោលការណ៍ធ្វើយ៉ាងណាដើម្បី អោយខាតតិចបំផុត ត្រូវបានយកមកសិក្សាប្រៀបធៀបជាចំបងនៅក្នុងសៀវភៅនេះ។ ធាតុអាកាស ច្បាប់នៃ រដ្ឋផ្សេងៗ បច្ចេកវិទ្យាថ្មី លទ្ធផលនៃការបោះឆ្នោត។ល។ អាចធ្វើអោយមានការពិបាកក្នុងការកំណត់បរិមាណ។  ទន្ទឹមគ្នានេះដែរកត្តាគុណភាពក៏ត្រូវបានគេយកចិត្តទុកដាក់យកមកត្រួតពិនិត្យដែរ។ ទំនិញដែលទុកយូរអាចខូច គុណភាព ហួសសម័យ រឺបាក់បែកខូចខាត កប់ដើមទុន។ល។

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”វិភាគបរិមាណ”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”វិភាគបរិមាណ”

     ១០. គ្រប់គ្រងបញ្ជីទិញ ឆ្នាំ២០១៣

តើត្រូវបញ្ជាទិញប៉ុន្មាន? និង តើត្រូវបញ្ជាទិញពេលណា? គឺជាសំណួរគោលពីរដែលត្រូវឆ្លើយជា ចាំបាច់ដើម្បីធ្វើយ៉ាងណាអោយបានចំណេញច្រើនបំផុត រឺធ្វើយ៉ាងណាដើម្បីអោយខាតតិចបំផុត។ រូបមន្ត បរិមាណបញ្ជាទិញប្រសើរបំផុតត្រូវបានរកឃើញផ្សេងៗពីគ្នាសំរាប់ករណីជាច្រើនដូចជា ទិញច្រើនចុះថ្លៃ បញ្ជា ទិញកក់ទុកមុន គំរូបញ្ជាទិញស្តុកទុក គំរូតំរូវការប្រែប្រួល បរិមាណផលិតប្រសើរបំផុត។ល។ ចំ ពោះសំនួរថា តើត្រូវបញ្ជាទិញពេលណា? ក៏ត្រូវបានយកមកសិក្សាវែកញែកទៅតាមករណីជាច្រើន ផ្សេងៗពីគ្នាដែរ។   

ការសិក្សាចាប់ផ្តើមពីការប្រមែប្រមូលទិន្នន័យ រួចបំលែងទិន្នន័យទាំងនោះអោយទៅជាព័ត៌មានដ៏ មានសារៈសំខាន់ដើម្បីធ្វើការសំរេចចិត្ត។ កុំព្យូទ័រគឺជាឧបករណ៍ជំនួយដ៏សំខាន់សំរាប់ការគណនាដ៏លំបាក ស្មុគស្មាញ។

នៅក្នុងការដោះស្រាយបញ្ហា អ្នកគ្រប់គ្រងត្រូវត្រួតពិនិត្យកត្តាសំខាន់ពីរគឺថ្លៃថែរក្សា និងថ្លៃបញ្ជា ទិញ។ ថ្លៃថែរក្សាច្រើនទាក់ទងទៅនឹងកត្តាជាច្រើនដូចជា ដើមទុន ថ្លៃពន្ឋដារ ថ្លៃឃ្លាំង ថ្លៃធានារ៉ាប់រង ថ្លៃបាក់ បែកខូចខាត ថ្លៃហួសសម័យ ថ្លៃចោរកម្ម ប្រាក់ខែអ្នកយាមឃ្លាំង ប្រាក់ម៉ោងកម្មករលីសែង។ល។ ថ្លៃថែរក្សាទំនិញ១ឯកតាខុសពីថ្លៃថែរក្សាទំនិញ១ដឹក។ កាលណាគេទិញទំនិញច្រើន ចំណាយលើថ្លៃថែ រក្សាឡើងខ្ពស់កប់ពពក។ ថ្លៃបញ្ជាទិញច្រើនទាក់ទងទៅនឹងកត្តាជាច្រើនដូចជា ថ្លៃដឹកជញ្ជូន ថ្លៃដំណើរការ ត្រួតពិនិត្យទំនិញចូល បង់ថ្លៃវិក័យប័ត្រ ថ្លៃផ្ញើឯកសារបញ្ជាទិញ ថ្លៃផ្គត់ផ្គង់ការបញ្ជាទិញ(ថ្លៃស៊ើបអង្កេត) ថ្លៃផ្គត់ផ្គង់សំភារៈបញ្ជាទិញ ប្រាក់ខែប្រាក់ម៉ោងផ្នែកបញ្ជាទិញ ថ្លៃស្រាវជ្រាវនិងអភិវឌ្ឍន៍។ល។ ថ្លៃបញ្ជា ទិញទំនិញ១ឯកតាក៏ដូចជាថ្លៃបញ្ជាទិញទំនិញ១ដឹក។ កាលណាគេបញ្ជាទិញទំនិញតិច នោះគេត្រូវបញ្ជា ទិញច្រើនដងដែលជាហេតុធ្វើអោយថ្លៃបញ្ជាទិញឡើងខ្ពស់។ ចំណាយប្រចាំឆ្នាំតិចបំផុតត្រូវបានគេរក ឃើញនៅត្រង់ថ្លៃថែរក្សាក្នុង១ឆ្នាំស្មើ នឹងថ្លៃបញ្ជាទិញក្នុង១ឆ្នាំ។ ធាតុអាកាស ច្បាប់នៃរដ្ឋផ្សេងៗ បច្ចេក វិទ្យាថ្មី លទ្ធផលនៃការបោះឆ្នោត។ល។ អាចធ្វើអោយមានការពិបាកក្នុងការកំណត់រកបរិមាណបញ្ជាទិញ ប្រសើរបំផុត។  ទន្ទឹមគ្នានេះដែរ កត្តាគុណភាពក៏ត្រូវបានគេយកចិត្តទុកដាក់យកមកត្រួតពិនិត្យដែរ។ ទំ និញដែលទុកយូរអាចខូចគុណភាព ហួសសម័យ រឺបាក់បែកខូចខាត កប់ដើមទុន។ល។

បុព្វកថារបស់លោកជំទាវបណ្ឌិតសភាចារ្យខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាចំពោះសៀវភៅ ”គ្រប់គ្រងបញ្ជីទិញ”

ចំណាប់អារម្ភណ៍របស់ឯកឧត្តមបណ្ឌិតអ៊ាប បុណ្ណាប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំពោះសៀវភៅ ”គ្រប់គ្រងបញ្ជីទិញ”

 

១១. លោកបណ្ឌិត ម៉ុង ម៉ារ៉ា និង វង ប៊ុន ធឿន បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << តេស្តសម្មតិកម្មស្ថិតិ >> សម្រាប់ឆ្នាំ២០២០

១២. លោក កៅ មុយសាន បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << តូប៉ូវិទ្យា ភាគ១ >> សម្រាប់ឆ្នាំ២០២០

១៣. លោក និត លក្ស្មី បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << គណិតវិទ្យាធុរកិច្ច >>  សម្រាប់ឆ្នាំ២០២០

១៤. លោក លាវ ផារុន បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << សមីការឌីផេរ៉ង់ស្យែលសាមញ្ញលំដាប់១ >> សម្រាប់ឆ្នាំ២០២០

១៥. លោក យូ គង្គា បានស្រាវជ្រាវ រៀបរៀងនិងចងក្រងសៀវភៅ << សមីការឌីផេរ៉ង់ស្យែលដោយផ្នែក >> សម្រាប់ឆ្នាំ២០២០

១៦. លោក យឹម អាយុវឌ្ឍនៈវិជ្ជា បានចុះផ្សាយអត្ថបទស្រាវជ្រាវស្ដីពី << តើអ្វីជាទ្រឹស្ដីសំណុំ? >> ក្នុង Rac Media នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩

១៧. ស្ថិតិវិទ្យាមិនប៉ារ៉ាម៉ែត្រ Non-Parametric Statistic
ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវនាយកដ្ឋានស្ថិតិ និងគណិតវិទ្យា នៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
សូមទាញយកឯកសារមានភ្ជាប់តាមរយៈគេហទំព័រផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖

១៨. សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា