អំពីស្ថាប័ន

ថ្នាក់ដឹកនាំរបស់វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា

វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានភារកិច្ចដូចខាងក្រោម៖

  • សិក្សាស្រាវជ្រាវអំពីវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
  • រៀបចំវេទិកាវិទ្យាសាស្ត្រនានាដែលពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
  • ប្រមូលចងក្រង បោះពុម្ពផ្សាយ តម្កល់ឯកសារ និងស្នាដៃស្រាវជ្រាវនានា ព្រមទាំងឯកសារ សោតទស្សន៍ដទៃទៀតដែលពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
  • ធ្វើកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលការសិក្សាស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការ ជាតិនិងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
  •  គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន
  • រៀបចំផែនការរបស់វិទ្យាស្ថាន
  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានរ.ប.ស.ក.ប្រគល់ជូន។

វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានចក្ខុវិស័យនិងបេសកកម្មដូចខាងក្រោម៖

១- ចក្ខុវិស័យ៖
ប្រែក្លាយជាវិទ្យាស្ថានមួយដែលមានឧត្តមភាពខាងការស្រាវជ្រាវជាន់ខ្ពស់ ដើម្បីអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងរយៈពេលខ្លីនិងរយៈពេលវែង សម្រាប់គាំទ្រអ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា ប្រទេសកម្ពុជានិងអន្តរជាតិ។
២- បេសកកម្ម៖
អភិវឌ្ឍការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ប្រទេសកម្ពុជា និង អន្តរជាតិតាមរយៈការបណ្តុះបណ្តាល ការផ្តល់សេវាកម្ម ការរក្សាឯកសារ និង ការស្រាវជ្រាវអនុវត្ត។