វិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មានភារកិច្ចដូចខាងក្រោម៖ - សិក្សាស្រាវជ្រាវអំពីវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - រៀបចំវេទិកាវិទ្យាសាស្ត្រនានាដែលពាក់ព័ន្ធនិងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ប្រមូល ចងក្រង បោះពុម្ពផ្សាយ តម្កល់ឯកសារ និងស្នាដៃស្រាវជ្រាវនានា ព្រមទាំងឯកសារសោតទស្សន៍ដទៃទៀត ដែលពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា - ធ្វើកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលការសិក្សាជាមួយក្រសួង ស្ថាប័ន អង្គការជាតិនិងអន្តរជាតិ ព្រមទាំងដៃគូរអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា - គ្រប់គ្រងការងាររដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុរបស់វិទ្យាស្ថាន - រៀបចំផែនការរបស់វិទ្យាស្ថាន - អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធាន រ.ប.ស.ក ប្រគល់ជូន។